លក្ខខណ្ឌប្រើប្រាស់

(បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃ ០៧ កក្កដា ២០២២)

ផលិតផល

ផលិតផល Cloud ERP មាន Vithean។

កម្មវិធីផលិតផលឌីជីថល (Apps) មាន៖ WikiSchool, WikiTV, WikiHRM, BluePinn និងកម្មវិធីផ្សេងទៀតរបស់យើងខ្ញុំ (ហៅជារួមថា “កម្មវិធី”)។

ការព្រមព្រៀង

តាមរយៈការទាញយក ឬប្រើប្រាស់ Vithean និងកម្មវិធី លោកអ្នកយល់ព្រមភ្ជាប់កាតព្វកិច្ចតាម លក្ខខណ្ឌទំាងនេះ។ សូមលោកអ្នកបានអានលក្ខខណ្ឌទំាងនេះ ដោយយកចិត្តទុកដាក់មុនប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនយើងខ្ញុំ។

លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យចម្លង កែប្រែ ឬធ្វើអាជីវកម្មលើផលិតផល ឬលើផ្នែកណាមួយនៃផលិតផល ឬលើពាណិជ្ជសញ្ញារបស់យើងខ្ញុំ តាមមធ្យោបាយណាមួយឡើយ។ លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យដកស្រង់ ឬព្យាយាមដកស្រង់ប្រភពកូដ (source code) នៃផលិតផល ហើយលោកអ្នកក៏មិនត្រូវបានអនុញ្ញាតឱ្យបកប្រែកម្មវិធីនេះទៅជាភាសាផ្សេងទៀត ឬបង្កើតកម្មវិធីផ្សេងដែលបានមកពីកម្មវិធីនេះ។

លោកអ្នកយល់ព្រមមិនបញ្ជូន ខ្លឹមសារដែលខុសច្បាប់ រំលោភបំពាន អាសអាភាស បរិហារកេរ្តិ៍ ហើយក៏មិនបញ្ជូនអ្វីដែលបំពានលើសិទ្ធិតតិយជន ទៅក្នុងផលិតផលរបស់យើងខ្ញុំ។ លោកអ្នកយល់ព្រមសងការខូចខាត ការពារ និងទទួលខុសត្រូវជំនួសយើងចំពោះរាល់ការប្រើប្រាស់ ដែលគ្មានការអនុញ្ញាត ឬការបំពានរបស់លោកអ្នកលើលក្ខខណ្ឌទាំងនេះ។ លោកអ្នកនឹងទទួលខុសត្រូវទាំងស្រុងចំពោះខ្លឹមសារដែលលោកអ្នកបញ្ជូន។

ការកំហិតអាយុ

លោកអ្នកត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ទើបអាចប្រើប្រាស់ផលិតផលយើងខ្ញុំបាន។ ប្រសិនបើលោកអ្នកមានអាយុតិចជាង ១៨ ឆ្នំា លោកអ្នកត្រូវស្ថិតក្រោមការត្រួតពិនិត្យ ឬត្រូវមានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់លោកអ្នក ដើម្បីប្រើប្រាស់ផលិតផលរបស់យើងខ្ញុំ និងយល់ព្រមតាមលក្ខខណ្ឌទាំងនេះ ហើយលោកអ្នកត្រូវប្រើប្រាស់ផលិតផលក្រោមការត្រួតពិនិត្យរបស់ពួកគាត់។

សិទ្ធិដែលត្រូវបានរក្សាទុក

ផលិតផលទាំងអស់ត្រូវបានការពារដោយពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ និងច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀត។ យើងផ្តល់អោយលោកអ្នកតែសិទ្ធិក្នុងការប្រើប្រាស់កម្មវិធីតែប៉ុណ្ណោះ ហើយយើងខ្ញុំរក្សាទុកសិទ្ធិផ្សេងទៀតទាំងអស់នៅក្នុងផលិតផល។

យើងខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យផលិតផលទាំងអស់កាន់តែល្អ និងមានប្រសិទ្ធភាព។ យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែផលិតផលដោយគ្មានការជូនដំណឹងជាមុន លើកលែងតែមានការតម្រូវនៅក្នុងកិច្ចព្រមព្រៀង។

សុវត្ថិភាព

ការរក្សាព័ត៌មានចូលក្នុងកម្មវិធី (Login Details) របស់លោកអ្នក ឱ្យមានសុវត្ថិភាពគឺមានសារៈសំខាន់ ដូចេ្នះលោកអ្នកមិនគប្បីអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់ ព័ត៌មានចូលក្នុងកម្មវិធី (Login Details) របស់លោកអ្នកឡើយ ហើយលោកអ្នកគួរធានាឱ្យបានថា ប្រព័ន្ធរបស់លោកអ្នកមានមធ្យោបាយការពារដែលមានសុវត្ថិភាពខ្លាំង។ លោកអ្នកត្រូវឱ្យយើងខ្ញុំដឹងភ្លាមៗ ប្រសិនបើលោកអ្នកដឹងថាមានការប្រើប្រាស់ពាក្យសម្ងាត់របស់លោកអ្នកដោយគ្មានការអនុញ្ញាត ឬការបំពានសុវត្ថិភាពណាមួយចំពោះគណនី ឬអ៊ីម៉ែល ដែលភ្ជាប់ទៅគណនីរបស់លោកអ្នក។ យើងខ្ញុំសូមណែនាំលោកអ្នកកុំ Jailbreak ឬ Root ទូរស័ព្ទ កុំព្យូទ័រ ឬថាប់ប្លេត ឬឧបករណ៍ប្រើប្រាស់ផ្សេងទៀតរបស់លោកអ្នក ដោយសារថា Jailbreak ឬ Root គឺជាវិធីដកចេញនូវការដាក់កំហិត និងកម្រិតនានារបស់សូហ្វវែរ ដែលកំណត់ដោយប្រព័ន្ធប្រតិបត្តិការផ្លូវការនៅក្នុងឧបករណ៍ប្រើប្រាស់របស់លោកអ្នក។ វាអាចធ្វើឱ្យឧបករណ៍របស់លោកអ្នក ងាយរងគ្រោះដោយសារមេរោគ/វីរុស/កម្មវិធីព្យាបាទ ធ្វើឱ្យខូចមុខងារសុវត្ថិភាពដែលមាននៅក្នុងឧបករណ៍របស់លោកអ្នក ហើយវាអាចមានន័យថា កម្មវិធីរបស់យើងខ្ញុំ នឹងមិនអាចដំណើរការបានត្រឹមត្រូវ ឬមិនអាចដំណើរការបានតែម្ដង។

កម្មវិធី (APPS) និងផលិតផល និងសេវារបស់តតិយជន

ផលិតផលរបស់កុ្រមហ៊ុនយើងខ្ញុំអាចប្រើប្រាស់សេវារបស់តតិយជន ដែលពួកគេអាចមានលក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ចំពោះសិទ្ធិឯកជនដោយឡែកពីក្រុមហ៊ុនយើងខ្ញុំ ហើយលក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ទាំងនោះ នឹងអនុវត្តចំពោះលោកអ្នក។ រួមពេលនឹងការប្រើប្រាស់កម្មវិធីផលិតផលរបស់យើងខ្ញុំ លោកអ្នកអាចប្រើទិន្នន័យ សេវាកម្ម និងកម្មវិធីពីក្រុមហ៊ុនផ្សេងទៀត (ផលិតផលតតិយជន) ។ តតិយជនដែលផ្តល់ផលិតផលនិងសេវាទាំងនោះគឺជាអ្នកផ្តល់សេវាឯករាជ្យពីយើងខ្ញុំ ដូច្នេះសូមលោកអ្នកជ្រាបថា អ្នកទាំងនោះអាចគិតថ្លៃសេវា បន្ថែមលើអ្វីដែលលោកអ្នកបង់ឱ្យយើងខ្ញុំ។ សូមអានលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនោះឱ្យបានហ្មត់ចត់ ហើយត្រូវប្រាកដថាលោកអ្នកយល់ព្រមទទួលលក្ខខណ្ឌរបស់ពួកគេ ហើយយល់អំពីការធ្វើអាជីវកម្មរបស់ពួកគេ មុនលោកអ្នកភ្ជាប់ប្រើប្រាស់ផលិតផល និងសេវារបស់ពួកគេ។ ការពណ៌នាអំពីផលិតផលតតិយជនដែលយើងខ្ញុំផ្សព្វផ្សាយ និងតំណភ្ជាប់ ត្រូវបានផ្តល់ឱ្យយើងខ្ញុំដោយអ្នកផ្តល់សេវា។ យើងខ្ញុំព្យាយាមពិនិត្យមើលភាពត្រឹមត្រូវនៃការពិពណ៌នាទាំងនោះ ហើយអ្នកផ្តល់សេវា គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការអះអាង ដែលមាននៅក្នុងការពិពណ៌នារបស់ពួកគេ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះផលិតផលតតិយជននោះទេ។

ការបដិសេធមិនទទួលខុសត្រូវ

លោកអ្នកគួរជ្រាបថា យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះបញ្ហាមួយចំនួន។ មុខងារមួយចំនួននៃផលិតផលទាមទារអោយមានអ៊ិនធឺណិត ។ ការតភ្ជាប់អ៊ិនធឺណិតអាចជា Wi-Fi ឬផ្តល់ឱ្យដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក ប៉ុន្តែយើងខ្ញុំមិនទទួលខុសត្រូវចំពោះកម្មវិធីដែលមិនដំណើរការពេញលេញ ប្រសិនបើលោកអ្នកមិនមាន Wi-Fi ឬលោកអ្នកមិនមានទិន្នន័យអ៊ិនធឺណិតសម្រាប់ប្រើប្រាស់។

ប្រសិនបើលោកអ្នកប្រើផលិតផលរបស់យើងនៅ ក្រៅតំបន់ដែលមាន Wi-Fi លោកអ្នកគួរចាំថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់លោកអ្នកជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នកនឹងត្រូវបានអនុវត្ត ហើយលោកអ្នកអាចត្រូវបានគិតប្រាក់ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ចំពោះថ្លៃទិន្នន័យក្នុងរយៈពេលនៃការតភ្ជាប់ពេលចូលប្រើផលិតផល ឬថ្លៃសេវាពីតតិយជនផ្សេងទៀត។ ក្នុងការប្រើប្រាស់ផលិតផល លោកអ្នកយល់ព្រមទទួលខុសត្រូវចំពោះថ្លៃសេវាទាំងនេះរួមទាំងថ្លៃទិន្នន័យរ៉ូមីង (Roaming) ប្រសិនបើលោកអ្នកប្រើប្រាស់កម្មវិធីនៅខាងក្រៅប្រទេសរបស់លោកអ្នកដោយមិនបានបិទទិន្នន័យរ៉ូមីង។ ប្រសិនបើលោកអ្នកមិនមែនជាអ្នកបង់វិក្កយបត្រសម្រាប់ឧបករណ៍ដែលលោកអ្នកកំពុងប្រើកម្មវិធីទេ សូមជ្រាបថា យើងខ្ញុំសន្មតថាលោកអ្នកបានទទួលការអនុញ្ញាតពីអ្នកបង់វិក្កយបត្រក្នុងការប្រើកម្មវិធីនេះ។

ដូចគ្នានេះដែរ យើងខ្ញុំមិនអាចទទួលខុសត្រូវចំពោះរបៀបដែលលោកអ្នកប្រើផលិតផលនោះទេ។ លោកអ្នកត្រូវប្រាកដថាឧបករណ៍របស់លោកអ្នកមានថ្មគ្រប់គ្រាន់ ប្រសិនបើវាអស់ថ្ម ហើយលោកអ្នកមិនអាចបើកវាប្រើប្រាស់ផលិតផលរបស់យើងបាន យើងខ្ញុំមិនអាចទទួលខុសត្រូវចំពោះបញ្ហានេះទេ។

ទាក់ទងនឹងការទទួលខុសត្រូវរបស់យើងខ្ញុំចំពោះការប្រើប្រាស់កម្មវិធីរបស់លោកអ្នក សូមលោកអ្នកចងចាំថា ទោះបីជាយើងខ្ញុំព្យាយាមធានាថាកម្មវិធី ត្រូវបានធ្វើបច្ចុប្បន្នភាព និងមានភាពត្រឹមត្រូវគ្រប់ពេលវេលា យើងខ្ញុំពឹងផ្អែកលើតតិយជនក្នុងការផ្តល់ព័ត៌មានមកឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចផ្តល់កម្មវិធីសម្រាប់លោកអ្នកប្រើប្រាស់។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលណាមួយ ដែលកើតចេញពីការពឹងផ្អែកទាំងស្រុងរបស់លោកអ្នក ទៅលើមុខងាររបស់កម្មវិធី។

ការប្រើប្រាស់របស់លោកអ្នកលើផលិតផល សូហ្វវែរ និងខ្លឹមសារ (contents) នៅក្នុងកម្មវិធី គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោកអ្នក។ លើកលែងតែមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ផលិតផលត្រូវបានផ្តល់ជូន“ដូចឃើញជាក់ស្តែង”ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន។ យើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ អ្នកផ្តល់សេវាតតិយជន អ្នកផ្តល់អាជ្ញាប័ណ្ណ អ្នកចែកចាយ ឬអ្នកផ្គត់ផ្គង់ (រួមគ្នាហៅថា “អ្នកផ្គត់ផ្គង់”) មិនធ្វើការធានាណាមួយ រួមទាំងការធានាថាផលិតផលសាកសមនឹងគោលបំណងជាក់លាក់ កម្មសិទ្ធិ ភាពអាចជួញដូរបាន ការបាត់បង់ទិន្នន័យ ការមិនជ្រៀតជ្រែក ឬការមិនបំពានលើកម្មសិទ្ធិបញ្ញា ឬភាពត្រឹមត្រូវ ភាពជឿជាក់ គុណភាពនៃមាតិកានៅក្នុង ឬភ្ជាប់ទៅផលិតផល។ យើងខ្ញុំ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្គត់ផ្គង់របស់យើងខ្ញុំ មិនធានាថាសេវាកម្មមានសុវត្ថិភាព គ្មានមេរោគ វីរុស ការរំខាន កំហុស ការលួច ឬការបំផ្លិចបំផ្លាញនោះទេ។ ប្រសិនបើការលើកលែងការធានាដោយសន្មតមិនអនុវត្តចំពោះលោកអ្នកទេ ការធានានេះត្រូវបានកំណត់ត្រឹម ៦០ ថ្ងៃ គិតចាប់ពីថ្ងៃទិញ ឬប្រគល់ផលិតផល ដោយយកកាលបរិច្ឆេទដែលឆាប់ជាងគេ។

យើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្គត់ផ្គង់របស់យើងខ្ញុំមិនធានាអះអាង ថាការប្រើប្រាស់ផលិតផលនេះនឹងបំពេញ ឬធ្វើអោយមានអនុលោមភាពនៃកាតព្វកិច្ចផ្លូវច្បាប់ ឬច្បាប់ ឬបទប្បញ្ញត្តិណាមួយឡើយ។

ការធ្វើបច្ចុប្បន្នភាព

នាពេលខាងមុខ យើងខ្ញុំអាចនឹងត្រូវការធ្វើបច្ចុប្បន្នភាព កែប្រែ និងកែលម្អផលិតផល រួមទាំងកម្មវិធីដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ តម្រូវការសម្រាប់ប្រព័ន្ធទាំងពីរ (និង ប្រព័ន្ធបន្ថែមណាមួយដែល អាចប្រើប្រាស់បានជាមួយកម្មវិធី) អាចនឹងផ្លាស់ប្តូរ ហើយលោកអ្នកនឹងត្រូវទាញយកការធ្វើបច្ចុប្បន្នភាព ប្រសិនបើលោកអ្នកចង់បន្តប្រើប្រាស់កម្មវិធីនេះ។ យើងខ្ញុំមិនធានាថា យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ ដើម្បីឱ្យវាសមស្របជាមួយលោកអ្នក និង/ឬប្រើប្រាស់បានជាមួយ Android និង iOS ដែលលោកអ្នកបានតម្លើងនៅលើឧបករណ៍របស់លោកអ្នកនោះឡើយ។ លោកអ្នកយល់ព្រមទទួលយកការធ្វើបច្ចុប្បន្នភាពកម្មវិធី គ្រប់ពេលដែលបានផ្តល់ជូនលោកអ្នក។ យើងខ្ញុំអាចបញ្ឈប់ការផ្តល់កម្មវិធី ឬបញ្ឈប់មុខងាររបស់ផលិតផល ហើយអាចបញ្ចប់ការប្រើប្រាស់របស់វាគ្រប់ពេលដោយពុំមានផ្តល់ការជូនដំណឹងអំពីការបញ្ចប់ដល់លោកអ្នក។ លើកលែងតែមានការជូនដំណឹងផ្សេងដល់លោកអ្នក នៅពេលមានការបញ្ចប់ណាមួយ (ក) សិទ្ធិ និងអាជ្ញាប័ណ្ណដែលបានផ្តល់ឱ្យលោកអ្នកក្នុងឯកសារនេះនឹងត្រូវបញ្ចប់ ហើយ (ខ) លោកអ្នកត្រូវ ឈប់ប្រើប្រាស់កម្មវិធី និង (បើចាំបាច់) ត្រូវលុបវាចេញពីឧបករណ៍របស់លោកអ្នក។

ថ្លៃសេវា

ការចុះឈ្មោះប្រើប្រាស់សាកល្បងផលិតផល Vithean ៖ នៅពេលលោកអ្នកចុះឈ្មោះលើកដំបូង លោកអ្នកអាចជ្រើសរើសការសាកល្បងឥតគិតថ្លៃ ដោយផ្អែកលើលក្ខខណ្ឌដែលបានបញ្ជាក់នៅពេលនោះ។ ប្រសិនបើលោកអ្នកជ្រើសរើសបន្តប្រើប្រាស់ផលិតផលរបស់យើងខ្ញុំបន្ទាប់ពីការសាកល្បង យើងខ្ញុំនឹងគិតថ្លៃសេវាពីលោកអ្នកតាមគម្រោងដែលបានជ្រើសរើស បន្ទាប់ពីលោកអ្នកបានបំពេញព័ត៌មានលម្អិតសម្រាប់វិក្កយបត្រ ទៅក្នុងផលិតផលរបស់យើងខ្ញុំ ។ ប្រសិនបើលោកអ្នកជ្រើសរើសមិនបន្តប្រើប្រាស់ផលិតផលរបស់យើងខ្ញុំបន្ទាប់ពីការសាកល្បង លោកអ្នកអាចលុបគណនីរបស់លោកអ្នកបាន។

គម្រោងតម្លៃ៖ ការប្រើប្រាស់ផលិតផលរបស់យើងខ្ញុំតម្រូវឱ្យលោកអ្នកបង់ថ្លៃចុះឈ្មោះប្រើប្រាស់ទៅតាមគម្រោងរបស់លោកអ្នក ហើយការទូទាត់អាចត្រូវបានធ្វើឡើងជារៀងរាល់ខែ រៀងរាល់ត្រីមាស ឬរៀងរាល់ឆ្នាំ ដែលការទូទាត់ប្រចាំខែគឺជាជម្រើសដែលមានការប្រើប្រាស់ច្រើនជាងគេ។ គម្រោងតម្លៃរួមមានប្រភេទនៃការចុះឈ្មោះប្រើប្រាស់ និងថ្លៃចុះឈ្មោះប្រើប្រាស់។ យើងខ្ញុំអាចធ្វើបច្ចុប្បន្នភាព ឬកែប្រែគម្រោងតម្លៃនាពេលខាងមុខ។ លក្ខខណ្ឌនៃគម្រោងតម្លៃគឺជាផ្នែកនៃឯកសារនេះ។ ដូចគ្នានឹងការកែប្រែលក្ខខណ្ឌផ្សេងទៀតដែរ ការកែប្រែគម្រោងតម្លៃ នឹងមិនមានអនុវត្ត ថយក្រោយទេ។ 

ផលិតផលបន្ថែម៖ លោកអ្នកអាចប្រើប្រាស់ផលិតផលបន្ថែមដែលយើងខ្ញុំផ្តល់ជូន ទៅតាមការចុះឈ្មោះប្រើប្រាស់ផលិតផលរបស់លោកអ្នក។ នៅពេលលោកអ្នកចុះឈ្មោះសម្រាប់ផលិតផលបន្ថែម លោកអ្នកអាចនឹងត្រូវបង់ថ្លៃសេវាបន្ថែម។

ភាពចាំបាច់នៃការទូទាត់ទាន់ពេលវេលា៖ ដើម្បីបន្តចូលប្រើសេវាកម្មរបស់យើងខ្ញុំ លោកអ្នកត្រូវធ្វើការបង់ប្រាក់ទាន់ពេលវេលាតាមគម្រោងតម្លៃដែលលោកអ្នកបានជ្រើសរើស។ ប្រសិនបើយើងខ្ញុំមិនទទួលបានការទូទាត់ទាន់ពេលវេលាទេ ការចូលប្រើប្រាស់សេវារបស់លោកអ្នកអាចនឹងត្រូវបានផ្អាករហូតដល់ការទូទាត់ត្រូវបានធ្វើឡើង។

ការរក្សាទុកទិន្នន័យ

ការរក្សាទុកទិន្នន័យរបស់លោកអ្នក៖ នៅពេលដែលការចុះឈ្មោះប្រើប្រាស់ត្រូវបានបញ្ចប់ដោយលោកអ្នក ឬដោយយើងខ្ញុំ វាត្រូវបានទុកក្នុងប័ណ្ណសារ ហើយលោកអ្នកនឹងមិនអាចប្រើទិន្នន័យដែលលោកអ្នកបានដាក់ចូល ឬបង្កើតទៀតឡើយ ។ យើងខ្ញុំរក្សាវាទុកក្នុងរយៈពេលមួយស្របនឹងគោលការណ៍រក្សាទុកទិន្នន័យរបស់យើងខ្ញុំ។ លោកអ្នកអាចដំណើរការការចុះឈ្មោះប្រើប្រាស់របស់លោកអ្នកឡើងវិញ ហើយចូលប្រើទិន្នន័យរបស់លោកអ្នកម្តងទៀតដោយបង់ថ្លៃចុះឈ្មោះប្រើប្រាស់ក្នុងអំឡុងពេលគោលការណ៍រក្សាទុកទិន្នន័យរបស់យើងខ្ញុំ។ យើងខ្ញុំរក្សាទុកទិន្នន័យសម្រាប់ក្នុងករណីដែលលោកអ្នកត្រូវការវាជាផ្នែកនៃកាតព្វកិច្ចរក្សាទុកកំណត់ត្រារបស់លោកអ្នក ប៉ុន្តែលោកអ្នកអាចទាក់ទងមកយើងខ្ញុំដើម្បីលុបទិន្នន័យរបស់លោកអ្នកទាំងស្រុងប្រសិនបើលោកអ្នកចង់បាន។

ព័ត៌មានសម្ងាត់

ពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ លោកអ្នកអាចចែករំលែកព័ត៌មានសម្ងាត់ជាមួយយើងខ្ញុំ ហើយលោកអ្នកអាចដឹងអំពីព័ត៌មានសម្ងាត់អំពីយើងខ្ញុំ។ លោកអ្នក និងយើងខ្ញុំ យល់ព្រមចាត់វិធានការសមស្របដើម្បីការពារព័ត៌មានសម្ងាត់របស់ភាគីម្ខាងទៀតពីការចូលប្រើប្រាស់ ដោយបុគ្គលដែលគ្មានការអនុញ្ញាត។ លោកអ្នក ឬយើងខ្ញុំ អាចចែករំលែកព័ត៌មានសម្ងាត់របស់គ្នាទៅវិញទៅមកជាមួយអាជ្ញាធរស្របច្បាប់ ឬនិយតកម្ម ប្រសិនបើតម្រូវឱ្យចែករំលែក ។

ការកំហិតការទទួលខុសត្រូវ និងទំនួលខុលត្រូវរបស់លោកអ្នកចំពោះយើងខ្ញុំ

ទំនួលខុលត្រូវរបស់លោកអ្នកចំពោះយើងខ្ញុំ៖ លោកអ្នកទទួលខុសត្រូវចំពោះការខាតបង់ សោហ៊ុយ (រួមទាំងសោហ៊ុយផ្នែកច្បាប់) ការចំណាយ ការទាមទារ ឬការទទួលខុសត្រូវទាំងអស់ដែលតតិយជនធ្វើការទាមទារមកយើងខ្ញុំ ដែលជាលទ្ធផលបណ្តាលមកពីការប្រើប្រាស់ផលិតផលរបស់យើងខ្ញុំ ឬផលិតផលរបស់តតិយជនរបស់លោកអ្នក ។

ការកំហិតការទទួលខុសត្រូវ៖  ក្នុងវិសាលភាពដែលច្បាប់អនុញ្ញាត ទំនួលខុសត្រូវរួមរបស់យើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្គត់ផ្គង់របស់យើងខ្ញុំ ចំពោះការទាមទារទាំងអស់ដែលទាក់ទងនឹងផលិតផលនេះ ត្រូវកំណត់ត្រឹមចំនួនទឹកប្រាក់ដែលលោកអ្នកបានបង់សម្រាប់ផលិតផលក្នុងអំឡុងពេលដប់ពីរ (១២) ខែ មុនការទាមទារនោះ។ ដោយចំណុះច្បាប់ជាធរមាន យើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងអ្នកផ្គត់ផ្គង់របស់យើងខ្ញុំ មិនទទួលខុសត្រូវចំពោះការខូចខាតទាំងនេះទេ៖ (ក) ការខូចខាតដោយប្រយោល ជាពិសេស បន្ទាប់បន្សំ ដែលជាការដាក់ពិន័យ ឬការដាក់ទណ្ឌកម្ម ឬការខូចខាតជាផលវិបាក។ (ខ) ការខូចខាតទាក់ទងនឹងការមិនដំណើរការនៃទូរគមនាគមន៍ អ៊ិនធឺណិត ការប្រាស្រ័យទាក់ទងតាម អេឡិចត្រូនិក ការការពារសុវត្ថិភាព ការបាត់បង់ឬការលួចទិន្នន័យ វីរុស កម្មវិធីប្រមូលយកព័ត៌មាន (Spyware) ការខាតបង់ក្នុងអាជីវកម្ម ប្រាក់ចំណូល ប្រាក់ចំណេញ ឬការវិនិយោគ ឬការប្រើប្រាស់សូហ្វវែរ ឬហាដវែរ ដែលមិនត្រូវនឹងតម្រូវការនៃប្រព័ន្ធរបស់យើងខ្ញុំ។ ការកំហិតការទទួលខុសត្រូវខាងលើក៏មានសុពលភាព ក្នុងករណីដែលយើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្គត់ផ្គង់ត្រូវបានណែនាំអំពីលទ្ធភាពនៃការខូចខាតនេះផងដែរ។ ឯកសារនេះ កំណត់ការទទួលខុសត្រូវទាំងអស់របស់យើងខ្ញុំ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ និងអ្វីៗទាំងអស់ដែលលោកអ្នកអាចទទួលបាន ទាក់ទងនឹងផលិតផលរបស់យើងខ្ញុំ និងការប្រើប្រាស់ផលិតផល។

ការបញ្ចប់

ការបញ្ចប់ដោយលោកអ្នក៖លោកអ្នកអាចជ្រើសរើសបញ្ចប់ការទិញផលិតផលនៅពេលណាក៏បាន។ ក្នុងករណីនេះ លោកអ្នកនៅតែត្រូវបង់ថ្លៃផលិតផលដែលពាក់ព័ន្ធទាំងអស់រហូតដល់ និងរាប់បញ្ចូលទាំងថ្ងៃនៃការបញ្ចប់ ប្រសិនបើមាន។

ការបញ្ចប់ដោយយើងខ្ញុំ៖ យើងខ្ញុំអាចបញ្ចប់ ឬផ្អាកការចុះឈ្មោះប្រើប្រាស់របស់លោកអ្នក ឬការចូលប្រើទិន្នន័យទាំងអស់ ឬណាមួយគ្រប់ពេល ប្រសិនបើ៖

  • លោកអ្នកខកខានមិនបានបង់ថ្លៃប្រើប្រាស់ ឬ
  • លោកអ្នក ឬអាជីវកម្មរបស់លោកអ្នកបានក្ស័យធន អាជីវកម្មរបស់លោកអ្នកត្រូវធ្វើការជម្រះបញ្ជី ឬមានអ្នកគ្រប់គ្រងទ្រព្យបណ្តោះអាសន្ន ឬអ្នកគ្រប់គ្រងដែលត្រូវបានតែងតាំងលើទ្រព្យសកម្មណាមួយរបស់លោកអ្នក លោកអ្នកធ្វើការព្រមព្រៀងណាមួយជាមួយម្ចាស់បំណុលរបស់លោកអ្នក ឬក្លាយជាកម្មវត្ថុនៃនីតិវិធីប្រហាក់ប្រហែលនីតិវិធីក្ស័យធន នៅក្នុងយុត្តាធិការណាមួយ។

ពុំមានការសងប្រាក់វិញ៖ ប្រសិនបើលោកអ្នកបញ្ចប់ការប្រើប្រាស់របស់លោកអ្នក ឬយើងខ្ញុំបញ្ចប់វាដោយអនុលោមតាមលក្ខខណ្ឌទាំងនេះ នឹងពុំមានការសងប្រាក់វិញទេ។

វិវាទ

រាល់វិវាទដែលកើតឡើង ឬពាក់ព័ន្ធនឹង លក្ខខណ្ឌប្រើប្រាស់នេះ ដែលមិនអាចដោះស្រាយដោយភាពយោគយល់គ្នាក្នុងរយៈពេល ៣០ ថ្ងៃ នឹងត្រូវបញ្ជូនទៅ និងដោះស្រាយជាចុងក្រោយដោយមជ្ឈត្តការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមវិធានមជ្ឈត្តការនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“វិធានរបស់ម.ជ.ម”) ដែលមានជាធរមាននៅពេលចាប់ផ្តើមដំណើរការមជ្ឈត្តការ ដែលត្រូវបានចាត់ទុកថា បញ្ចូលជាផ្នែកមួយនៃមាត្រានេះ។ វេទិកាមជ្ឈត្តកម្មត្រូវមានមជ្ឈត្តករ ១ រូប។ ប្រសិនបើភាគីមិនអាចរួមគ្នាតែងតាំងមជ្ឈត្តករបានទេ មជ្ឈត្តករនឹងត្រូវបានតែងតាំងដោយអនុលោមតាមវិធានរបស់ម.ជ.ម។ ដំណើរការមជ្ឈត្តការនឹងត្រូវធ្វើនៅរាជធានីភ្នំពេញ។ មជ្ឈត្តវិនិច្ឆ័យនឹងក្លាយជាមជ្ឈត្តវិនិច្ឆ័យស្ថាពរ និងមានអានុភាពចងកាតព្វកិច្ចគូភាគីវិវាទ។

ការកែប្រែលក្ខខណ្ឌ

យើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌរបស់យើងខ្ញុំនៅពេលណាមួយ។ ដូច្នេះលោកអ្នកគួរពិនិត្យមើលទំព័រនេះជារឿយៗដើម្បីបានជ្រាបពីការកែប្រែណាមួយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកអំពីការកែប្រែណាមួយ ដោយបង្ហោះលក្ខខណ្ឌថ្មីនៅលើទំព័រនេះ។

គោលការណ៍នៃសិទ្ធិឯកជន

សូមអានគោលការណ៍នៃសិទ្ធិឯកជនរបស់យើងខ្ញុំ ដើម្បីស្វែងយល់ពីរបៀបដែលយើងខ្ញុំប្រមូល រក្សាទុក និងប្រើប្រាស់ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីទាំងអស់របស់យើងខ្ញុំ។ គោលការណ៍នេះជាផ្នែកនៃលក្ខខណ្ឌប្រើប្រាស់នេះ។

ច្បាប់គ្រប់គ្រង

ឯកសារនេះនឹងត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនងយើងខ្ញុំ

ប្រសិនបើលោកអ្នកមានសំណួរ ឬសំណូមពរអំពីលក្ខខណ្ឌប្រើប្រាស់សេវារបស់យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info@poscardigital.com។