ភ្នាក់ងារឆ្លើយតបអនឡាញ

មានអ្វីឱ្យយើងជួយលោកអ្នកដែរឬទេ? សូមទាក់ទងមកកាន់ក្រុមការងារជំនាញរបស់យើង ដើម្បីដោះស្រាយរាល់ចម្ងល់របស់លោកអ្នក។

ពេលវេលាធ្វើការ

ថ្ងៃធ្វើការ៖ ចន្ទ - សុក្រ

ម៉ោងធ្វើការ៖ ០៨:៣០ ព្រឹក - ០៥:៣០ ល្ងាច

សំណួរដែលត្រូវបានសួរញឹកញាប់៖

ប្រព័ន្ធគណនេយ្យវិធាន គឺជាប្រព័ន្ធគណនេយ្យដែលមានមូលដ្ឋាននៅលើ Cloud System ដែលអាចឱ្យអ្នកប្រើប្រាស់បង្កើត រក្សាទុក និងប្រើប្រាស់ព័ត៌មានរបស់អ្នកក្នុងលក្ខណៈងាយស្រួល និងសុវត្ថិភាព។ អ្នកប្រើអាចចូលប្រើបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

វិធាន ផ្តល់ជូនរយៈពេលសាកល្បង ៣០ថ្ងៃ។ ការចុះឈ្មោះសាមញ្ញ ទាមទារតែឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទរបស់អ្នក។ ជ្រើសរើសផែនការសមស្របសម្រាប់អាជីវកម្មរបស់អ្នក។

វិធាន ផ្តល់ជូនផែនការបីផ្សេងគ្នា ដើម្បីជួយគ្រប់ប្រភេទអាជីវកម្ម ។ ហើយយើងក៏ផ្តល់ជូននូវសេវាកម្មផ្លាស់ប្ដូរស្របតាមគំរូអាជីវកម្មរបស់អ្នក។

ប្រាកដណាស់! ប្រព័ន្ធគណនេយ្យ វិធាន គឺជាប្រព័ន្ធ និងដំណោះស្រាយដែលមានមូលដ្ឋានលើ​ Cloud System ដែលអាចចូលប្រើប្រាស់បាននៅលើកម្មវិធីរុករកតាមអ៊ីនធឺណេតណាមួយ ទាំងនៅលើកុំព្យូទ័រ ឬថេប្លេត។

ប្រាកដណាស់ ប្រព័ន្ធគណនេយ្យវិធានអាចចូលប្រើប្រាស់ offline ហើយទិន្នន័យរបស់អ្នកនឹងត្រូវបានបម្រុងទុកទៅក្នុង Cloud System នៅពេលដែលឧបករណ៍របស់អ្នកភ្ជាប់អ៊ីនធឺណិតវិញ។

នៅពេលដែលកម្មវិធីត្រូវបានធ្វើបច្ចុប្បន្នភាព ទិន្នន័យរបស់អ្នកមិនត្រូវបានប៉ះពាល់ទេ។

វិធានជាប្រព័ន្ធ cloud-based; ដូច្នេះហើយ ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកនៅលើ cloud server របស់យើង ហើយវាមានសុវត្ថិភាពខ្ពស់ និងត្រូវបានការពារយ៉ាងល្អ។

វិធាន ផ្តល់ឱ្យអ្នកនូវភាពបត់បែនទាំងអស់ដើម្បីបង្កើតវិក្កយបត្រ តារាងតម្លៃប៉ាន់ស្មាន កំណត់ត្រាដឹកជញ្ជូន និងការបញ្ជាទិញតាមចំណូលចិត្តរបស់អ្នក។

អ្នកអាចផ្លាស់ប្តូរផែនការរបស់អ្នកជាមួយវិធាន ដើម្បីឱ្យសាកសមនឹងអាជីវកម្មរបស់អ្នក នៅពេលដែលផែនការបច្ចុប្បន្នរបស់អ្នកផុតកំណត់។

នេះគឺជាអត្ថប្រយោជន៍មួយក្នុងការប្រើប្រាស់ប្រព័ន្ធគណនេយ្យវិធាន ដោយសារតែម៉ូឌុលពន្ធត្រូវបានបង្កើតឡើងនៅក្នុងប្រព័ន្ធ ដូច្នេះអ្នកអាចរៀបចំផែនការ និងគណនាពន្ធរបស់អ្នកបានភ្លាមៗ។

ពិតប្រាកដណាស់ ប្រតិបត្តិការធនាគាររបស់អ្នកនឹងត្រូវបានភ្ជាប់តាមពេលវេលាជាក់ស្តែង ដែលនឹងធ្វើឱ្យអ្នកមានភាពងាយស្រួលបំផុតក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក។