បង្កើតទម្រង់មុខងារមួយដែលមានភាពងាយស្រួល ស្របតាមតម្រូវការ និងបត់បែន ដោយផ្តល់ជូននូវបទពិសោធន៍ថ្មីមួយសម្រាប់ម្ចាស់អាជីវកម្ម និងការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យមតាមរយៈការ គ្រប់គ្រង និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលមានការវិភាគ ទិន្នន័យច្បាស់លាស់ ចំណេញពេលវេលា ដើម្បីងាយស្រួល ក្នុងការសម្រេចចិត្តប្រកប ដោយប្រសិទ្ធភាព និងធានាបាននូវការអនុលោម តាមបទ ប្បញ្ញត្តិ នានាក្នុងស្រុក។
ក្លាយជាប្រព័ន្ធគណនេយ្យឈានមុខគេក្នុងទីផ្សារឌីជីថលនៅកម្ពុជា ដែលផ្ដល់នូវដំណោះស្រាយល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមជាមួយផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របតាមតម្រូវ និងតម្លៃសមរម្យ។
យើងផ្ដល់នូវប្រព័ន្ធគណនេយ្យបែបឌីជីថលដែលមានភាពបត់បែន និងងាយស្រួល ដែលបង្កើតឡើងជាពិសេសដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយរួមបញ្ចូលនូវបទពិសោធន៍ប្រតិបត្តិផ្ទាល់ និងចំណេះដឹងបច្ចេកវិទ្យាពីគ្រប់វិស័យទាំងអស់ដើម្បីភាពរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
វិធាន គឺជាប្រព័ន្ធគណនេយ្យបែបឌីជីថលថ្មីមួយ ផ្ដួចផ្ដើមឡើងដោយ ផុស្ការ ដែលជាក្រុមហ៊ុនឌីជីថលចុះបញ្ជីស្របច្បាប់ សម្បូរធនធានជំនាញផ្នែកព័ត៌មានវិទ្យា និងបទពិសោធន៍ប្រតិបត្តិការជាក់ស្ដែង និងក្រុមហ៊ុន អេហ្វអាយអាយ&អឺសូសុីអេត បានផ្ដល់នូវសេវាកម្មបញ្ជីការគណនេយ្យ និងបច្ចេកទេសគណនេយ្យដល់អតិថិជនជាង ២០ឆ្នាំមកហើយនៅក្នុងទីផ្សារអាជីវកម្ម។
ជាមួយនឹងបទពិសោធន៍ និងសេវាកម្មគណនេយ្យឌីជីថលដែលមានមូលដ្នានគ្រឹះដ៏រឹងមាំ យើងប្ដេជ្ញាបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈទម្រង់កម្មវិធីមួយសម្រាប់ការគ្រប់គ្រង និងការរៀបចំផែនការ ហិរញ្ញវត្ថុឈានមុខ។
© រក្សាសិទ្ធិគ្រប់យ៉ាងដោយវិធានលីមីធីត ឆ្នាំ២០២២ I លក្ខខណ្ឌ | គោលការណ៍នៃសិទ្ធិឯកជន