mission

អំពី
បេសកកម្ម

បង្កើតទម្រង់មុខងារមួយដែលមានភាពងាយស្រួល ស្របតាមតម្រូវការ និងបត់បែន ដោយផ្តល់ជូននូវបទពិសោធន៍ថ្មីមួយ​សម្រាប់ម្ចាស់អាជីវកម្ម និងការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យមតាមរយៈការ គ្រប់គ្រង និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលមានការវិភាគ ទិន្នន័យច្បាស់លាស់ ចំណេញពេលវេលា ដើម្បីងាយស្រួល ក្នុងការសម្រេចចិត្តប្រកប ដោយប្រសិទ្ធភាព និងធានាបាននូវការអនុលោម តាមបទ ប្បញ្ញត្តិ នានាក្នុងស្រុក។

vision

អំពី
ចក្ខុវិស័យ

ក្លាយជាប្រព័ន្ធគណនេយ្យឈានមុខគេក្នុងទីផ្សារឌីជីថលនៅកម្ពុជា ដែលផ្ដល់នូវដំណោះស្រាយល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមជាមួយផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របតាមតម្រូវ និងតម្លៃសមរម្យ។

value

អំពី
គុណតម្លៃចម្បង

យើងផ្ដល់នូវប្រព័ន្ធគណនេយ្យបែបឌីជីថលដែលមានភាពបត់បែន និងងាយស្រួល ដែលបង្កើតឡើងជាពិសេសដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយរួមបញ្ចូលនូវបទពិសោធន៍ប្រតិបត្តិផ្ទាល់ និងចំណេះដឹងបច្ចេកវិទ្យាពីគ្រប់វិស័យទាំងអស់ដើម្បីភាពរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

អំពីយើង

វិធាន គឺជាប្រព័ន្ធគណនេយ្យបែបឌីជីថលថ្មីមួយ ផ្ដួចផ្ដើមឡើងដោយ ផុស្ការ ដែលជាក្រុមហ៊ុនឌីជីថលចុះបញ្ជីស្របច្បាប់ សម្បូរធនធានជំនាញផ្នែកព័ត៌មានវិទ្យា និងបទពិសោធន៍ប្រតិបត្តិការជាក់ស្ដែង និងក្រុមហ៊ុន អេហ្វអាយអាយ&អឺសូសុីអេត បានផ្ដល់នូវសេវាកម្មបញ្ជីការគណនេយ្យ និងបច្ចេកទេសគណនេយ្យដល់អតិថិជនជាង ២០ឆ្នាំមកហើយនៅក្នុងទីផ្សារអាជីវកម្ម។ 

 

ជាមួយនឹងបទពិសោធន៍ និងសេវាកម្មគណនេយ្យឌីជីថលដែលមានមូលដ្នានគ្រឹះដ៏រឹងមាំ យើងប្ដេជ្ញាបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈទម្រង់កម្មវិធីមួយសម្រាប់ការគ្រប់គ្រង និងការរៀបចំផែនការ ហិរញ្ញវត្ថុឈានមុខ។ 

ក្រុមប្រឹក្សាភិបាល

លោក ស៊ីសុវត្ថិ ចក្រការា

Chairman
លោក ចក្រការា គឺជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់ (CFA) និងបានគ្រប់គ្រងការវិនិយោគនៅប៉ែកអាស៊ីអស់រយៈពេល ៣០ឆ្នាំមកហើយ។ លោកគឺជាដៃគូរបស់ក្រុមហ៊ុន Jayu Ltd. មានទីស្នាក់ការនៅហុងកុង ដែលជាក្រុមហ៊ុនទទួលការបណ្ដាក់ទុនជាសកល ក្រុមហ៊ុនបណ្ដាក់ទុន និងក្រុមហ៊ុនអចលនទ្រព្យ។ លោកក៏បានបង្កើតក្រុមហ៊ុន Jayu Manangement & Research នៅភ្នំពេញប្រទេសកម្ពុជាផងដែរ ដើម្បីផ្ដល់សេវាកម្មប្រឹក្សា និងផ្ដល់យោបល់។

លោក ចក្រការា បញ្ចប់ការសិក្សានៅសាលាពាណិជ្ជកម្ម EDHEC លោកក៏បានបញ្ចប់ការសិក្សាថ្នាក់ក្រុងលីល ប្រទេសបារាំង។ បរិញ្ញាបត្រជាន់ខ្ពស់សាលាពាណិជ្ជកម្មនៃ សាកលវិទ្យាល័យ Chigago Booth ផងដែរ។

កញ្ញា ហេង សិតា

Board Director-Poscar
CEO, Managing Partner-3E:Fii

កញ្ញា សិតា មានបទពិសោធជាង ២០ ឆ្នាំមកហើយក្នុងផ្នែកសវនកម្ម ការប្រឹក្សាយោបល់ និងការគ្រប់គ្រងហិរញ្ញវត្ថុជាមួយនឹងស្ថាប័នអន្តរជាតិដូចជា KPMG ធនាគារពិភពលោក (World Bank) និងស្ថាប័នរដ្ឋាភិបាលដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ កញ្ញាក៏ជាអ្នកដឹកនាំមួយរូបនៅក្នុង KICPAA (វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា) ដែលជាស្ថាប័នជាតិផ្ដល់នូវវិជ្ជាជីវៈគណនេយ្យករ (CPA) និងបច្ចេកទេសគណនេយ្យ (CAT)។ កញ្ញាក៏ជាសមាជិការបស់គណៈកម្មការផ្ដល់យោបល់ឯកជនដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានឧត្ដមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា សម្រាប់គម្រោងលើកកម្ពស់ការអប់រំថ្នាក់ឧត្ដមសិក្សា។ បន្ថែមពីលើនេះ កញ្ញាក៏ជាអតីតនាយិកា KICPAA រយៈពេលពីរអាណត្តិដែលបានបញ្ចប់ទៅកាលពីពាក់កណ្ដាលឆ្នាំ២០២០ នេះដែរ។

កញ្ញា គឺជាសហស្ថាបនិក និងជា CEO/Managing Partner នៃក្រុមហ៊ុនFii&Associate តាំងពីកកើតដំបូងគឺក្នុងឆ្នាំ២០១១ កញ្ញាក៏ជាសមាជិកាជាន់ខ្ពស់នៃសមាគមគណនេយ្យករអន្តរជាតិ(FFCCA) ចក្រភពអង់គ្លេសតាំងពីឆ្នាំ២០១១ និងជាសវនករផ្ទៃក្នុង (CIA) សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៧ ផងដែរ។

លោក ងន់ ម័រ

Founder-Poscar
លោក ងន់ ម័រ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរគឺ រូបវិទ្យា និង វិទ្យាសាស្ត្រកុំព្យូទ័រក្នុងឆ្នាំ២០០៣ ហើយក្នុងឆ្នាំ២០០៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនាញព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Lucian Blaga University of Sibiu ប្រទេសរ៉ូម៉ានីក្នុងឆ្នាំ២០១៣។ លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើនទៀតរួមមាន ការវិវឌ្ឍឌីជីថល និងប្រព័ន្ធប្រតិបត្តិការជាដើម។

លោក ម័រ មានបទពិសោធក្នុងផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាប្រតិបត្តិការជិត ២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៦ លោកបានបង្កើតក្រុមហ៊ុនឌីជីថល ដែលបានចុះបញ្ជីក្រោមពាណិជ្ជនាម POSCAR Digital Co., Ltd. ហើយក្នុងឆ្នាំ២០២០ លោកមានបំណងអភិវឌ្ឍប្រព័ន្ធឌីជីថល និងទម្រង់កម្មវិធីផ្សេងៗដែលផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងសហគ្រិនក្នុងស្រុក។

អ្នកស្រី ស៊ុំ ស៊ីផា

CEO-Poscar
អ្នកស្រីមានឯកទេសខាងវិទ្យាសាស្ត្រកុំព្យូទ័រ និងផ្នែកវិស្វកម្មនិងគ្រប់គ្រង ហើយអ្នកស្រីគឺជាសហស្ថាបនិកនិងជាអគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនPOSCAR Digital Co., LTD.។ ឆ្នាំ២០០២ អ្នកស្រីបញ្ចប់ការអប់រំបរិញ្ញាបត្រវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៧។

បន្ថែមពីលើការអប់រំខាងលើ អ្នកស្រីក៏ទទួលបានវិញ្ញាបនបត្រអភិវឌ្ឍន៍វិជ្ជាជីវៈពីកម្មវិធីជាច្រើនក្នុងវិស័យព័ត៌មានវិទ្យា។ អ្នកស្រីមានបទពិសោធជិត ២០ឆ្នាំក្នុងការអនុវត្តជាក់ស្ដែងក្នុងវិស័យព័ត៌មានវិទ្យា នៅ​ស្ថាប័ន PricewaterhouseCoopers (PwC) ដែលធ្វើការគ្រប់គ្រងលើរាល់បញ្ហាទាក់ទងនឹងព័ត៌មានវិទ្យាដែលកើតឡើងដោយសារ Software និង System រហូតដល់ Hardware សម្រាប់ការិយាល័យនៅកម្ពុជានិងឡាវ។

លោក គឹម ម៉េង

CTO-Poscar
លោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០០៣។ ក្នុងឆ្នាំ ២០០៥ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យបៀលប្រាយ។ ដោយមានទំនោរក្នុងការពង្រឹងឯកទេសវិទ្យាសាស្ត្រកុំព្យូទ័រ លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើនទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Database ទម្រង់ឌីជីថល App និងកន្លែងផ្ទុកទិន្នន័យរបស់ App មូលដ្ឋានប្រព័ន្ធប្រព័ន្ធប្រតិបត្តិការចល័ត Software និងសុវត្ថិភាព ការរៀបចំបណ្ដាញ និងឧបរកណ៍ប្រព័ន្ធផ្សព្វផ្សាយចម្រុះនិងការឌីហ្សាញ។

លោក ម៉េង មានឯកទេសខ្ពស់ក្នុងអាជីពរបស់លោកតាមរយៈការបម្រើការងារឱ្យស្ថាប័នក្នុងស្រុកនិងអន្តរជាតិជិត២០ឆ្នាំ ក្នុងនាមជាវិស្វករប្រព័ន្ធ និងជាសាស្ត្រាចារ្យព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សុខ ពង្សាមេត្រី

COO-Poscar
ជាមួយនឹងបទពិសោធជិត ២០ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា លោកមេត្រីបំពេញតួនាទីជាច្រើនទាក់ទងនឹងការអភិវឌ្ឍន៍ទម្រង់បែបឌីជីថល ចាប់តាំងពីស្ថាបត្យកម្មរបស់រហូតវិស្វកម្ម UX&UI តាមរយៈកម្មវិធីជាច្រើនដែលលោកបានចូលរួម។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មនិងវិទ្យាសាស្ត្រកុំព្យូទ័រ ព្រមទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ថែមពីលើនេះទៀត លោកក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ការស្រាវជ្រាវនិងការអភិវឌ្ឍជាច្រើនទៀតអំឡុងពេលលោកបំពេញអាជីពរបស់លោកផងដែរ។

ឯកទេសរបស់លោកក្នុងវិស័យព័ត៌មានវិទ្យានិងឌីជីថល ចំណេះដឹងទូលំទូលាយ ជំនាញក្នុងការបង្កើតកម្មវិធី និងការដឹកនាំក្រុមបច្ចេកទេសកន្លងមក បានធ្វើឱ្យលោកក្លាយជា COO នៅក្នុងក្រុមហ៊ុន POSCAR Digital Co., LTD. អភិវឌ្ឍន៍ប្រព័ន្ធ ERP ប្រព័ន្ធគ្រប់គ្រងការសិក្សា សាលារៀន ការបង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំទិន្នន័យ និងប្រព័ន្ធជាច្រើនទៀតដែលជួយឱ្យ SMEs និងក្រុមហ៊ុនសហប្រតិបត្តិការធំៗអាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេកាន់តែរលូននិងល្អប្រសើរឡើង។